ស្ដាប់ចម្រៀងលោកតាស៊ីន ស៊ីសាមុត តាំងពីក្មេង ដល់ពេលមានលុយ ច្រៀងឡើងវិញយ៉ាងឡូយ

Loading...

ច​ម្រៀង​ដ៏​ល្បីល្បាញ​របស់​អធិរាជ​សំ​ឡេង​មាស លោកតា​ស៊ិន ស៊ី​សាមុត ដែល​មាន​ចំណង​ជើងថា ”​ព្រោះតែ​អូន​” ត្រូវបាន​អ្នកស្រី​ទ្រី ដា​ណា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​ពេជ្រ និង​ម្ចាស់​ប្រេន NNP បាន​យកមក Cover ឡើង​វិញ​សម្រាប់ជា​ការ​ស្ដាប់​កម្សាន្ដ ប៉ុន្តែ​បែរ​ជា​មាន​សន្ទុះ​អ្នក​គាំទ្រ​ទស្សនា​រាប់​លាន​ដង។

អ្នក​ស្រី ទ្រី ដាណា បាន​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​យក​បទ​លោក​តា ស៊ីន ស៊ីសាមុត មក​ច្រៀង គឺ​ចង់​គាស់កកាយ​បទ​ច​ម្រៀង​មរតក​ដើមៗ ដែល​កប់​ចោល​ឲ្យ​មាន​ការចាប់​អារម្មណ៍ឡើ​ង​វិ​ញ ដើម្បី​ឲ្យ​យុវវ័យ​ជំ​នា​ន់​ក្រោយៗ​បាន​ស្ដាប់ និង​នឹករលឹក​ដល់​ម្ចាស់​សំនៀង​ដើម​នោះ។ ទោះយ៉ាងណា អ្នកស្រី​ទ្រី ដា​ណា បាន​បញ្ជាក់ថា ការ​យក​បទ​ពី​ដើមៗ​មក​ច្រៀង​ឡើងវិ​ញ​នៅពេល​នេះ អ្នកស្រី​គ្មាន​បំណង​យក​ទៅធ្វើ​អាជីវកម្ម ដើម្បី​ផល​ប្រយោជន៍​ណាមួយ ឬក៏​រកលុយ​តាម YouTube មួយ​កាក់​មួយ​សេន​ណា​ទេ ។​

​អ្នកស្រី​បន្ថែមថា ការ​ដែល​អ្នកស្រី​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន ដើម្បី​ធ្វើ​បទ​ច​ម្រៀង​នេះឡើង​វិ​ញ គឺ​គ្រាន់តែ​ជា​ការ​ស្ដាប់​កម្សាន្ដ​សប្បាយ បន្ធូរ​អារម្មណ៍ កុំឲ្យ​តានតឹង​និង​អាជីវកម្ម​របស់​អ្នកស្រី​តែ​ប៉ុ​ណ្ណោះ​។​លើសពី​នេះ​ទៅទៀត អ្នកស្រី​ក៏​ចង់​ផ្ញើ​បទ​ច​ម្រៀង​ដែល​ជាសំ​នៀ​ង​របស់​លោកស្រី ទៅកាន់​ស្រី្ដ​ប្រមាណ​៧​ម៉ឺន​នាក់ ដែល​ជា​តំណាង​ចែកចាយ​របស់​ផលិតផល​គ្រឿង​សំ​អាង NNP នៅ​ទូទាំង​ប្រទេស ជា​ការ​ស្ដាប់​កម្សាន្ដ​ផងដែរ ។

​អ្នកស្រី​បញ្ជាក់ថា ការ​យក​បទ​ច​ម្រៀង​របស់​លោកតា​ស៊ិន ស៊ី​សាមុត Cover ឡើង​វិញ​នេះ គឺ​ដោយសារតែ​ចិត្ត​ស្រលាញ់ និង​ឃើញ​បទ​ច​ម្រៀង​មរតក​ដើម ត្រូវបាន​កប់​ចោល មិនសូវ​មាន​អ្នក​ស្ដាប់​ច្រើន​ទេ គឺ​មាន​តែ​មនុស្ស​វ័យ​ចំណាស់ៗ ដែល​ស្ដាប់​បទ​ច​ម្រៀង​មរតក​ដើម​។

ចំណែក​យុវ​វ័​យ​ជំ​នា​ន់​ក្រោយ​​​គឺ​ចូលចិត្ត​តែ​បទ​ច​ម្រៀង​បែបបែក​ស្លុយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នកស្រី​ច្រៀ​ង​បទ​នេះ​ឡើង​វិ​ញ ជា​ការ​ពញាក់ និង​ដាស់​អារម្មណ៍​ដល់​ប្អូនៗ​ឲ្យ​ងាកម​កស្ដាប់​បទ​ច​ម្រៀ​ងម​រតក​ដើម​របស់​យើង​។​អ្នកស្រី​ទ្រី ដា​ណា ក៍បាន​ថ្លែង​អំណរគុណ​ដល់​ប្រជា​ជន​ទាំងអស់ ដែល​បាន​ស្រលាញ់ និង​គាំទ្រ អ្នកស្រី​ទាំង​បទ​ច​ម្រៀង​និង​មុខ​ជំ​នួ​ញ ដោយ​មាន​អ្នក​ខ្លះ​បានសរសើរថា អ្នកស្រី​ពូកែ​ទាំង​រកស៊ី​ហើយ​សំនៀងក៏​ពិ​រោះ​ថែម​ទៀ​ត​ផង បើ​ទោះជា​លោកស្រី​មិនមែន​ជា​អ្នកសិល្បៈ​ក៍ដោយ​។

​ក្រៅពី​បាន Cover បទ ”​ព្រោះតែ​អូន​” នេះ អ្នកស្រី​ទ្រី ដា​ណា ក៏​ធ្លាប់​ផលិត​បទ​ច​ម្រៀង​មួយ​ចំ​នួន​ទៀ​ត​ដែរ ដូចជា បទ ”​ទឹកភ្នែក​សម្រាម​”, ”​ហាងឆេង​មេម៉ាយ​”, ”​យល់​ច្រឡំ​” និង​បទ ”​រាំ​ផ្លាស់​ឆ្នាំ​ចាស់​” ជាដើម​។​ចំណែក​សម្រាប់​ឆ្នាំ​២០២០​នេះ​វិញ អ្នកស្រី​បាន​ត្រៀមផ​លិតបទ​ច​ម្រៀ​ង​ចំ​នួន​៥០​បទ​បន្ថែម​ទៀត ដើម្បី​បំ​រើ​អារម្មណ៍បង​ប្អូន​ទាំងអស់ គ្រាន់​ជា​ការ​ស្ដាប់​កម្សាន្ដ​៕​

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!