ឃាត់ខ្លួន ថៃ ស្រីនាង ក្រោយមិនស្តាប់និងមិនធ្វើតាមកិច្ចសន្យាឲ្យបញ្ឈប់ការឡាយស៊ិចស៊ី

Loading...

ស្ត្រីរកស៊ីម្នាក់ដែលតែង Live លក់ផលិតផលតាម ហ្វេសប៊ុក ដែលបញ្ចេញអស់កេរ្តិ៍ខ្មា ស ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនមកវិញ ក្រោយពេលដែលទើបធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្ម​ាសនោះម្តងទៀត ជាពិសេសនោះបានរិះគន់មន្រ្តីអាជ្ញាធរនៅលើបណ្តាញសង្គម ហ្វេសប៊ុកទៀតផង។

ស្ត្រីអាយុ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មា សមួយចំនួន ដែល អំពើទាំងនោះ បានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា ក្រោយស្រ្តីរូបនេះ បានបង្ហោះសាររិះគន់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនោះ ហើយមិនព្រមធ្វើតាមកិច្ចសន្យារបស់ខ្លួន កម្លាំងនគរបាលក៏បានទៅឃាត់ស្រ្តីរូបនេះ ដើម្បីបន្តការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ថៃ ស្រីនាង ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាមហ្វេសប៊ុក ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬ ស៊ិចស៊ី និងត្រូវបានអ្នកលេងបណ្ដាញសង្គម នាំគ្នារិះគន់ខ្លាំងៗនោះ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ចទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំង Live វីដេអូសុំទោសជាសាធារណៈចំពោះការ ស្លៀកពាក់របស់ខ្លួនកន្លងមក។

សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញ លើបណ្តាញសង្គមហ្វេសប៊ុកដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មា ស់ហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ។

ក្នុងកិច្ចសន្យារបស់ ថៃ ស្រីនាង មានខ្លឹមសារយ៉ាងដូច្នេះថា៖ នាងខ្ញុំបាន Live លក់ផលិតផល និងសំលៀកបំពាក់លក់តាម OnLine រយៈពេលកន្លងមក នាងខ្ញុំបានស្លៀកពាក់មានភាពស៊ីចស៊ី លិចលើខើចក្រោម ដែលធ្វើឲ្យប៉ះពាល់ដល់តំលៃ និងកិត្ដិយសរបស់ស្ដ្រីខ្មែរ វប្បធម៌ប្រពៃណីជាតិ និងច្បាប់ជាធរមាន នាងខ្ញុំសូមសន្យា ដកចេញនូវរាល់រូបភាពស៊ិចស៊ី អាក្រាត ក្នុងទំព័រហ្វេសប៊ុក របស់នាងខ្ញុំផុតកន្លងមក។

នាងខ្ញុំសូមសន្យាថាឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រ​ាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ នាងខ្ញុំសុខចិត្ដទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងស្រុង ចាប់ពីថ្ងៃនេះតទៅ។ប្រតិបត្ដិការ និងចំណាត់ការរបស់អាជ្ញាធរយ៉ាងដូច្នេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការមិនសប្បាយចិត្តចំពោះការផ្សាយ «Live» លក់ផលិតផលតាម បណ្ដាញសង្គមហ្វសប៊ុក ដែលបញ្ចេញអស់កេរ្តិ៍ខ្មា ស។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី ហ្វេសប៊ុក ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មា សទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មា សមិនអីនោះទេ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេ ទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោ ភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!