ក្រុមចោរ៣នាក់ ឃើញជនរងគ្រោះជិះម្នាក់ឯង ព្រួតគ្នាធាក់ម៉ូតូផ្ដួលនិងយកមួកវាយថែម រួចលើកម៉ូតូទៅបាត់

Loading...

កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ៣០នាទី ជនរងគ្រោះឈ្មោះ វ៉ាន់ សៅណាត់ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ០១ គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IC-4341 មានលេខតួ និងលេខម៉ាស៊ីន 5644343 ចេញពីកន្លែងផឹកស៊ីនៅផ្ទះមិត្តភក្តិស្ថិត នៅភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ម្នាក់ឯងទៅជួបសង្សាឈ្មោះ ឡាង ភេទស្រី អាយុ២០ឆ្នាំ នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើមកដល់ចំណុច ច្រមុះជ្រូកវត្តហារ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ២១ និង ០៥នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ មិនស្គាល់ឈ្មោះ ជិះម៉ូតូ ០២គ្រឿង ០១គ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AC-1924 និង ០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ស មិនស្គាល់ផ្លាកលេខ បានធ្វើសកម្មភាពធាក់ផ្តូលម៉ូតូរបស់ជនរងគ្រោះ រួចប្រើមួកសុវត្ថិភាពវ៉ៃក្បាលជនរងគ្រោះថែមទៀត ហើយជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅតាម ផ្លូវទំនប់៧មករា (ផ្លូវសណ្តរស្ទឹង) ពីកើតទៅលិចបាត់តែម្តង ។

ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោយើងបានសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ទី១ ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ទី០២ឈ្មោះ ឈឹម ឡូរ៉េន ភេទប្រុស អាយុ២០ឆ្នាំ ទី០៣ឈ្មោះ សយ ប៊ុនហួរ ភេទប្រុស អាយុ១៩ឆ្នាំ។

រួមនិងភស្តុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IC-4341 មានលេខតួ និងលេខម៉ាស៊ីន 5644343 (របស់ជនរងគ្រោះ) ត្រង់ចំណុចស្តុបផ្លូវ២១៧ កែងផ្លូវបត់ចូលបុរីវិមានសុភមង្គល ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវីធីច្បាប់ ៕

ហាមលួច​ចម្លង​អត្ថបទ​ពីវេបសាយ Goodmorningkh.com ដោយគ្មាន​ការអនុញ្ញាត
Loading...
error: ហាមលួចចម្លងដោយគ្មានការអនុញ្ញាត!!