លទ្ធផលខ្ជិលក្រោកនោម នោមដាក់ដបឥលូវជាប់ណែន សើចលែងសម
នេះជាភាពអាម៉ាស់មួយរបស់បុរសម្នាក់ ដោយត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីប្រដាប់ភេទជាប់ក្នុងដប ដកមិនចេញអស់រយៈពេលជាច្រើនម៉ោង បង្កការភ្ញាក់ផ្អើលផង ហួសចិត្តផង។
បុរសរូបនេះមានអាយុ ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី តែមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់រឿងរ៉ាវទៅក្រុមសង្គ្រោះថា ពេលកើតហេតុខ្លួនកំពុងដេកលើគ្រែ ហើយប្រពន្ធបានយកដបទឹកសុទ្ធឲ្យនោម ពេលខ្លួនឈឺនោមមិនបានក្រោក នាវេលាម៉ោង ១០៖៣០នាទីយប់ កាលពីពេលថ្មីៗនេះ។ អាអូនតូចរបស់គាត់ស្រាប់តែជាប់ក្នុងដបទឹកសុទ្ធចំណុះកន្លះលីត្រ រយៈពេលរហូតដល់ ១៤ម៉ោង មុនពេលទៅដល់មន្ទីរពេទ្យ Taiping Hospital ក្នុងប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យនាយកដ្ឋានជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ Taiping លោក Hasna Rashid បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានបញ្ហា ឬលំបាកក្នុងការរើខ្លួន ហើយក៏មិនចង់ក្រោកពីគ្រែទៅបន្ទប់ទឹកដែរនៅយប់កើតហេតុ ទើបប្រពន្ធជួយយកដបឲ្យនោម។ ប្រពន្ធជនរងគ្រោះនិយាយថា ពេលនោម ប្ដីបានដាក់អាអូនតូចចូលក្នុងដបដូចកូនក្មេងនោម ទើបពេលដកចេញ បែរដកមិនរួច។
ទោះយ៉ាងណា ជនរងគ្រោះមិនត្រូវបញ្ជូនទៅរកពេទ្យភ្លាមៗទេ រង់ចាំរហូតដល់ព្រឹក។ បុគ្គលិកសង្គ្រោះបានទទួលទូរសព្ទអំពីឧបទ្ទវហេតុនៅវេលាម៉ោងប្រមាណ ១១៖២៧នាទីព្រឹក។ នៅពេលទៅដល់មន្ទីរពេទ្យ អ្នកជំនាញបានប្រើប្រាស់ឧបករណ៍ពេទ្យពិសេសកាត់មាត់ដបបន្តិចម្ដងៗរហូតទទួលបានជោគជ័យនៅម៉ោង ១២រសៀល៕ (ប្រែសម្រួល៖ ជាតិបុត្រ)